ជម្រើសដៃគូរហិរញ្ញវត្ថុរបស់លោកអ្នក

ជម្រើសដៃគូរហិរញ្ញវត្ថុរបស់លោកអ្នក

សាររបស់អគ្គនាយក
​​                អឹម អេហ្វ ចេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញsវត្ថុ ដែលត្រូវបានបង្កើតឡើងដោយម្ចាស់ភាគហ៊ុន​ជន​ជាតិជប៉ុន។  គណៈគ្រប់​គ្រង​របស់យើងបាននឹងកំពុងរិះរកមធ្យោបាយ រួមទាំងលទ្ធ​ភាព​នានា ដើម្បី​ឲ្យ​អតិថិជនទាំង​អស់​ ទទួល​​បាន​ផលប្រយោជន៍កាន់តែច្រើនពីផលិតផល​ឥណ​ទាន​របស់​យើង។    ស្របតាមទស្សនៈវិស័យរបស់ខ្លួន អឹម អេហ្វ ចេ បានចូលរួមចំណែកយ៉ាងសំខាន់​ក្នុងការ​លើក​​កម្ពស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។  ក្នុងរយៈពេល ០៤ ឆ្នាំកន្លងទៅនេះ យើងពិតជា បាន​​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការផ្តល់​ហិរញ្ញប្ប​ទានស្របតាមតម្រូវការរបស់អតិថិជន។ ឥណទាន​របស់​យើង​បាន​រួម      ចំ​ណែក​​ដល់​ការ​បង្កើត​ការងារ ទាំងផ្នែកសេវាកម្ម សំណង់ ឧស្សាហកម្ម និង ពា​​​ណិជ្ជកម្ម។  អឹម អេហ្វ ចេ មានបំណង​ក្លាយ​ទៅ​ជា​គ្រឹះ​ស្ថាន​ឈានមុខមួយ និងអាចមានលទ្ធ​ភាព​​យ៉ាងពេញ​លេញ​ក្នុង​ការឆ្លើយតប​តាម​តម្រូវ​ការរបស់អតិថិជន​។            ក្នុងពេលដំណើរការប្រតិបត្តិការអាជីវកម្ម អឹម អេហ្វ ចេ បានធ្វើប្រតិបត្តិការពាណិជ្ជកម្ម​ដោយ​​​ប្រកាន់​​​ខ្ជាប់នូវ គោលការណ៍សុចរិតភាព តម្លាភាព និងការប្រកួតប្រជែងដោយយុត្តិធម៌ ហើយ តែងតែ​ប្រតិបត្តិតាម​​ច្បាប់ ​រួមទាំងលិខិតបទដ្ឋាន គតិយុត្តដែលបានដាក់ចេញដោយនិ​យ័ត​ករ​ជាពិសេសធនាគារជាតិនៃកម្ពុជា (NBC)។ លើសពីនេះទៅទៀត អឹម អេហ្វ ចេ បាន​ចូល​រួម​ចំ​ណែក​យ៉ាងសកម្មក្នុងការលើកកម្ពស់ប្រាក់រៀល តាមរយៈការជម្រុញ និងលើទឹកចិត្តអតិថិជន អោយ​​យល់​​ពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ឥណទានជាប្រាក់រៀល ។

            អឹម អេហ្វ ចេ គឺជាស្ថាប័នហិរញ្ញវត្ថុមួយដែលមិនរើស​អើង​ប្រឆាំង ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា  ជំនឿ​សាសនា និន្នាការនយោបាយ  ដើម​កំ​ណើត និង​ឋានៈសង្គម។ យើងប្តេជ្ញាក្នុងការការពារតម្លៃរបស់អតិថិជន  ភាគទុនិក និងបុគ្គលិកទាំងអស់។ យើងក៏ យក​ចិត្ត​ទុក​ដាក់ក្នុង​ការពិចារណា​ពី​តម្រូវការ និងផលប្រយោជន៍​របស់​ដៃគូរពាណិជ្ជកម្ម​របស់​យើង​ផងដែរ។ យើងជឿជាក់ថា មាន​តែ​ការ​អនុវត្តតាមរបៀបមួយដែលមានទំនួលខុសត្រូវ និង​ការ​ជួយគ្នាទៅ វិញទៅមក​ប៉ុណ្ណោះដើម្បី​ឲ្យ​ការ​​ធ្វើ​អាជី​វ​កម្ម​​​ទទួល​បានជោគជ័យរយៈពេលវែង។            បន្ទាប់ពីទទួលបានការជឿទុកចិត្តកាន់តែច្រើនឡើងពីសំណាក់អតិថិជនបានធ្វើឲ្យ អឹម អេហ្វ ចេ កាន់​តែ​មានលទ្ធភាពខ្ពស់ក្នុងការចាប់យកនូវចំណែកទីផ្សារហិរញ្ញវត្ថុ ព្រមទាំងពង្រីកទំ​ហំ​ប្រតិបត្តិ​ការកាន់​តែ​មានលក្ខណៈ​ទំលំទូលាយដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន។  ទន្ទឹមគ្នានេះដែរ អឹម អេហ្វ ចេ បានធ្វើការសិក្សា រួចជាស្រេច និងកំពុងឈោងចាប់​នូវឱកាស​អាជីវកម្ម​​ផ្នែក​ហិរញ្ញវត្ថុផ្សេង​ទៀត។

            លទ្ធផលសម្រេចបានកន្លងទៅនេះយើងនឹងមិនអាចទទួលបានដោយគ្មានការជួយគាំទ្រពីស្ថាប័នពាក់ព័ន្ធ និងអាណាព្យាបាល ជាពិសេសធនាគារជាតិនៃកម្ពុជា (NBC) និងសមាគម​មីក្រូ​ហិរញ្ញ​វត្ថុកម្ពុជា (CMA) រួមទាំងបុគ្គ​លិក​​​ទាំង​អស់​របស់​យើងនោះឡើយ។

            ជាទីបញ្ចប់យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ធនាគារជាតិនៃកម្ពុជា (NBC) និង សមាគម​មី​ក្រូហិរញ្ញវត្ថុកម្ពុជា​ (CMA) រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់ នូវ​បរិ​យា​​កាស​ ​ដែល​មាន​​លក្ខណៈ​​​អំណោយផលនិងការផ្តល់នូវអនុសាសន៍ជាច្រើន​ ដើម្បីភាពរីក​ចម្រើន​​​របស់គ្រឹះស្ថាន។  ទន្ទឹម​គ្នា​​​នេះ​​ យើង​​ក៏សូមថ្លែងអំណរគុណផងដែរដល់ភាគទុនិកចំ​ពោះ​​​ការជឿទុកចិត្ត និង ការផ្តល់នូវមូលនិធិ​ដល់ អឹម អេហ្វ ចេ សម្រាប់​រយៈពេល​កន្លង​ទៅនេះ​ក៏​ដូច​ជាទៅថ្ងៃអនាគត​។ យើងក៏សូមថ្លែងអំណរគុណ​ផងដែរ​ដល់​បុគ្គលិក​គ្រប់​កម្រិត និង​ដៃ​គូអា​ជីវ​កម្ម​ទាំងអស់ ចំពោះការខិត​ខំ​ប្រឹងប្រែង និងភក្តីភាពជាមួយគ្រឹះស្ថាន​នៅ​គ្រប់​​ស្ថានភាព។

សូមអរគុណ
!